សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។
10

១) លោក គិន ភា៖ តាំងពីសម័យលោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត អាជ្ញាធរខ្មែរទាល់តែនាយករដ្ឋមន្ត្រីស្រែកទើបធ្វើការ។

២) ប្រធានក្រុមហ៊ុន ហួយវ័នគ្រុប ឈ្មោះ លី សុង ត្រូវបានសមត្ថកិច្ចកម្ពុជា និងចិនចាប់បញ្ជូនទៅចិនវិញ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ។

៣) មេបក្សជំនាន់ថ្មី ចាត់ទុកការចាប់ផ្សឹក ព្រះភិក្ខុ ជា វុទ្ធី ថាជាការរំលោភបំពានសិទ្ធិសាសនា និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។

៤) ប៉ាគីស្ថាននិងចិនបង្ហាញផែនទីសន្តិភាពប្រាំចំណុចខណៈលោក ត្រាំ កំពុងសិក្សាពីការបញ្ចប់សង្រ្គាមនៅអ៊ីរ៉ង់។

១) យោធាថៃរាយលួសបន្លាចូលក្នុងទឹកដីខ្មែរជិត ១គីឡូម៉ែត្រ បន្ថែមទៀត នៅខេត្តពោធិ៍សាត់។

២) រាជបណ្ឌិតសភាស្នើឱ្យ រដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ ដើម្បីកុំឱ្យក្លាយជារឧបសគ្គដល់កម្ពុជាដែលកំពុងត្រៀមខ្លួនក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

៣) លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យចាប់ជនបង្កពិតប្រាកដដែលបើកបររថយន្តបុកមនុស្សស្លាប់ទាំង៦នាក់យកមកកាត់ទោសតាមច្បាប់។

៤) លោកត្រាំចង់បញ្ចប់សង្រ្គាមអ៊ីរ៉ង់ទោះច្រកសមុទ្រ Hormuz មិនបានបើកឡើងវិញក៏ដោយ ។

១) រដ្ឋសភាអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

២) អ្នកតាមដានសង្គម ចង់ឃើញការអនុវត្តច្បាប់លើជនបង្កគ្រោះថ្នាក់ចរាចរណ៍នៅមោងឫស្សីដោយតម្លាភាព។

៣) ក្រុមបក្សប្រឆាំងបន្តទាមទាររកយុត្តិធម៌ឱ្យអ្នកស្លាប់ក្នុងហេតុការណ៍គប់គ្រាប់បែកកាលពី ២៩ឆ្នាំមុន។

៤) របបនៅអ៊ីរ៉ង់កំពុងធ្លាក់ទៅក្នុងជម្លោះបែកបាក់ផ្ទៃក្នុងខណៈវិបត្តិសង្គ្រាម និងសេដ្ឋកិច្ចកំពុងសង្កត់ប្រទេសនេះឱ្យលិចលង់។

១) កម្ពុជា អំពាវនាវឱ្យ ថៃវិវត្តពីកិច្ចសន្ទនាការទូតទៅជាការអនុវត្តជាក់ស្ដែងដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានឆាប់។

២) អ្នកឃ្លាំមើលថាមន្ត្រីរដ្ឋាភិបាលគ្រាក់ៗបន្តប្រើទំនិញថៃ ខណៈពលរដ្ឋកំពុងនាំគ្នាពហិការ។

៣) លោក ដូណាល់ ត្រាំ ពន្យារពេលវាយប្រហារលើរោងចក្រថាមពលរបស់អ៊ីរ៉ង់រហូតដល់ថ្ងៃទី៦ ខែមេសា។

១) កម្ពុជាប្តេជ្ញាគោរពសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC ខណៈថៃកំពុងពង្រាយដ្រូនតាមព្រំដែនត្រៀមសង្គ្រាមជុំទី៣។

២) អ្នកឃ្លាំមើលថាករណីបាញ់សម្លាប់មេឧក្រិដ្ឋជនល្បែងអនឡាញក្នុងក្រុងព្រះសីហនុគឺជាការឆ្លុះបញ្ចាំងពីភាពធូរលុងនៃប្រព័ន្ធគ្រប់គ្រងរបស់កម្ពុជា។

៣) អ្នកឃ្លាំមើលថា អនុស្សារណ:យោគយល់ឆ្នាំ២០០០ និងឆ្នាំ២០០១ រវាងកម្ពុជា-ថៃ គឺជាកិច្ចព្រមព្រៀងឱ្យថៃមានលេសឈ្លានពានកម្ពុជា។

១) អាដហុក៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០២៥នៅបន្តរឹតត្បិតបើធៀបនឹងឆ្នាំ ២០២៤។

២) លោក កែវ រតនៈ អំពាវនាវកុំឲ្យពលរដ្ឋភ័យពីការខ្វះប្រេងឥន្ធនៈ និង ហ្គាស។

៣) បក្សប្រឆាំងគ្រោងស្នើសុំជួបជាមួយលោក ហ៊ុន ម៉ាណែត ដើម្បីជជែកពីវិបត្តិនយោបាយ និងសង្គមក្រោយចូលឆ្នាំខ្មែរ។

៤) លោកត្រាំបញ្ជាឱ្យផ្អាកវាយប្រហារ៥ថ្ងៃទៅលើទីតាំងរោងចក្រថាមពលអ៊ីរ៉ង់បន្ទាប់ពីចរចា។

១) រដ្ឋសភាសម្រេចអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅពិនិត្យ។

២) ACU កំណត់មុខព្រួយចំនួន៣ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។

៣) កម្ពុជាបង្កើនការនាំចូលប្រេងឥន្ធនៈពីប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី ។

៤) សហរដ្ឋអាមេរិកពិចារណាពង្រឹងកម្លាំងទ័ពខណៈសង្រ្គាមអ៊ីរ៉ង់កំពុងចូលដំណាក់កាលថ្មី។

១) ក្រសួងមហាផ្ទៃអះអាងថា ជាង២ខែសមត្ថកិច្ចបង្ក្រាបបទល្មើសតាមអនឡានជិត១០០ទីតាំង និងឃាត់ខ្លួនមនុស្សបានជិត ៦ពាន់នាក់។

២) កម្ពុជា បដិសេធ រាល់សំណង់ថ្មីទាំងអស់របស់ថៃដែលបានសាងសង់លើទឹកដីខ្មែរបន្ទាប់ពីពួកគេចូលទៅកាន់កាប់ ដោយខុសច្បាប់។

៣) បក្សក្រៅរដ្ឋាភិបាល សើ្នឱ្យរដ្ឋាភិបាលកម្ពុជាផ្អាកយកពន្ធប្រេងឥន្ធនៈបណ្តោះអាសន្នដើម្បីជួយសម្រួលបន្ទុកជីវភាពរបស់ពលរដ្ឋ។

៤) កងយន្តហោះចម្បាំងអាមេរិកបានទម្លាក់គ្រាប់បែកកម្ទេចទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ក្បែរច្រកសមុទ្រ Hormuz។

១. តម្លៃប្រេងឥន្ធនៈ ឬប្រេងដុត មានសាំង ម៉ាស៊ូត ឡើងថ្លៃក្រឺតៗ ដោយសារចម្បាំងនៅមជ្ឈិមបូព៌ា

២. ដំណោះប្រេងឡើងថ្លៃតាមអ្នកនយោបាយក្រៅរដ្ឋាភិបាល ខណៈប្រទេសជិតខាងប្រឹងដោះស្រាយ

៣. ធនាគារឯកជនមានបញ្ហា ម្ចាស់ប្រាក់ដកប្រាក់ខ្លួនមិនបាន ព្រោះយកប្រាក់គេទៅរកស៊ីចងការ

៤. កងទ័ពអ៊ីស្រអេល សងសឹក វាយប្រហារសម្លាប់មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខជាតិអ៊ីរ៉ង់

១. ប្រេងឥន្ធនៈលក់រាយនៅប្រទេសកម្ពុជា រអាក់រអួលតាមស្ថានការណ៍សឹកនៅមជ្ឈិមបូព៌ា

២. អាជ្ញាធរបន្តប្រតិបត្តិការបង្រ្កាបបនឆបោកអនឡាយន៍ អ្នកឃ្លាំមើលមន្ទិលថា បង្រ្កាបតែទីតាំង

៣. អ្នកដាក់ហ៊ុនបង្កើតសកលវិទ្យាល័យ បញ្ញាសាស្រ្ត ចោទអ្នកគ្រប់គ្រងថា កិបកេងថវិកា

៤. ក្រសួងរំឭកអ្នកចិញ្ចឹមសត្វត្រចៀកកាំតាមចិន ឲ្យប្រយ័ត្នរោគឆ្លង និង ឲ្យគិតអ្នកជិតខាង

៥. ប្រធានាធិបតីអ៊ីរ៉ង់ដាក់លក្ខខណ្ឌ3 ដើម្បីបញ្ចប់សង្រ្គាមជាមួយអាមេរិកនិងអ៊ីស្រាអែល